RFI ខេមរភាសា / Khmer
banner
km.rfi.fr
RFI ខេមរភាសា / Khmer
@km.rfi.fr
🌍 វិទ្យុបារាំង​អន្តរជាតិ​ជា​ខេមរភាសា - ព័ត៌មាន​អំពីប្រទេស​កម្ពុជា និង​​តំបន់​ផ្សេងទៀតនៅ​​ទូទាំង​ពិភពលោក
💻 rfi.fr/km/ 🎧 rfi.my/ផ្សាយផ្ទាល់
𝕏 rfi.my/Xkm 📷 rfi.my/IGkm 🗨️ rfi.my/WAkm ✈️ rfi.my/TGkm
ប្រេស៊ីល៖ កូនប្រុស​លោក​បុលសូណារ៉ូ ​ឈ្នះ​នាំមុខលោក​លូឡា នៅក្នុង​​ការបោះឆ្នោតប្រធានាធិបតីជុំទី​១
ប្រេស៊ីល៖ កូនប្រុស​លោក​បុលសូណារ៉ូ ​ឈ្នះ​នាំមុខលោក​លូឡា នៅក្នុង​​ការបោះឆ្នោតប្រធានាធិបតីជុំទី​១
ការបោះឆ្នោត​ប្រធានាធិបតី​ប្រេស៊ីលនៅជុំទី១ បានចាប់ផ្តើម​កាលពីថ្ងៃអាទិត្យទី​៤តុលា​។ លទ្ធផល​បាន​បង្កឲ្យមាន​​​ការភ្ញាក់ផ្អើលបំផុត ដោយ​កូន​ប្រុស​របស់លោកអតីត​​ប្រធានាធិបតី បុលសូណារ៉ូ  ហ្វ្លាវីយ៉ូ បុលសូណារ៉ូ បានឈ្នះនាំមុខ​លោក​លូឡា ដែលជាប្រធានាធិបតី​ចប់អាណត្តិ​។ ប្រសិន​បើលោក ហ្វ្លាវីយ៉ូ បុលសូណារ៉ូ ឈ្នះឆ្នោតនៅជុំទី២ នោះ​ប្រេស៊ីល​ ប្រទេសធំបំផុតនៅអាមេរិកឡាទីន នឹងក្លាយជាប្រទេសថែមមួយទៀតក្នុងតំបន់នេះ ​ដែលមានទំនោរនយោបាយ​ស្តាំអភិរក្សនិយម។
rfi.my
October 5, 2026 at 4:52 PM
ជ័យលាភី​ណូបែលវេជ្ជសាស្ត្រ ២០២៦ បានទៅអ្នកស្រាវជ្រាវស្តីពីអាំថ៌កំបាំងនៃខួរក្បាល
ជ័យលាភី​ណូបែលវេជ្ជសាស្ត្រ ២០២៦ បានទៅអ្នកស្រាវជ្រាវស្តីពីអាំថ៌កំបាំងនៃខួរក្បាល
គណៈកម្មការណូបែលបានសម្រេចផ្តល់ជ័យលាភីរង្វាន់ណូបែលវេជ្ជសាស្ត្រឆ្នាំ ២០២៦ ដល់អ្នកស្រាវជ្រាវ ៣រូប ដែលបានទម្លាយអាថ៌កំបាំងខួរក្បាលឱ្យពិភពលោកបានយល់ថា តើកោសិកាប្រព័ន្ធប្រសាទ មានឥទ្ធិពលយ៉ាងណាលើអត្តចរិក លើអារម្មណ៍ ឬលើចលនា។ ជ័យលាភីទាំង ៣នាក់រូប គឺលោក Karl Deisseroth ជាតិអាមេរិក លោក Peter Hegemann និងលោក Georg Nagel ដែលជាជាតិអាល្លឺម៉ង់។
rfi.my
October 5, 2026 at 2:51 PM
កម្មវិធីព័ត៌មានប្រចាំថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២៦
កម្មវិធីព័ត៌មានប្រចាំថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២៦
rfi.my
October 5, 2026 at 12:09 PM
លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន ប្រកាសសន្យា​កសាងទំនាក់ទំនង​ប្រកបដោយស្ថិរភាពជាមួយចិន
លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន ប្រកាសសន្យា​កសាងទំនាក់ទំនង​ប្រកបដោយស្ថិរភាពជាមួយចិន
ទំនាក់ទំនងរវាចិននិងជប៉ុន បានជួប​បញ្ហា​ល្អក់កករខ្លាំងណាស់ បន្ទាប់ពី​លោក​ស្រី សាណាអេ តាកាអ៊ិឈី បាន​និយាយថាជប៉ុនអាចនឹង​អន្តរាគមន៍ជួយតៃវ៉ាន់ ក្នុងករណីមានការវាយ​ប្រហារឈ្លានពានពីសំណាក់ចិន​។ នៅចំពោះ​​​​មុខអង្គ​​សភាជប៉ុន ថ្ងៃចន្ទទី​៥តុលា លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន បាន​ថ្លែងថា លោកស្រីសូមសន្យា ថានឹងកសាងទំនាក់ទំនងប្រកបដោយ​ការស្ថិរភាពជាមួយចិន ព្រោះចិនជាប្រទេសជិតខាងដ៏មានសារៈសំខាន់​។ តែទន្ទឹមគ្នានេះលោកស្រីសូមឲ្យចិន មានឥរិយាបថប្រកបដោយ​ការទទួលខុសត្រូវ​ផង​។
rfi.my
October 5, 2026 at 11:43 AM
ការបិទព្រំដែនកម្ពុជា និងថៃបង្កើនកម្លាំងពលកម្មក្នុងស្រុក តែផ្តល់ផលប៉ះពាល់សេដ្ឋកិច្ចកម្ពុជា
ការបិទព្រំដែនកម្ពុជា និងថៃបង្កើនកម្លាំងពលកម្មក្នុងស្រុក តែផ្តល់ផលប៉ះពាល់សេដ្ឋកិច្ចកម្ពុជា
ការបិទព្រំដែនរវាងកម្ពុជា និងថៃបានពង្រីកកម្លាំងពលកម្មក្នុងស្រុក និងបង្កើនផលិតកម្ម តែវាក៏អាចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាដែរ ពិសេសប៉ះពាល់លើប្រាក់ចំណូលគ្រួសារ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ នេះបើតាមរបាយការណ៍របស់វិទ្យាស្ថាន CDRI និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា។ ផលប៉ះពាល់ដែលរបាយការណ៍បានលើកឡើងគឺការថយចុះនៃប្រាក់បញ្ញើពីក្រៅប្រទេស សកម្មភាពទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ។
rfi.my
October 5, 2026 at 11:15 AM
តើប្រាក់ខែគ្រូបង្រៀនទាប និងអំពើពុករលួយជារបាំងក្នុងការបង្កើនគុណភាពអប់រំនៅកម្ពុជា?
តើប្រាក់ខែគ្រូបង្រៀនទាប និងអំពើពុករលួយជារបាំងក្នុងការបង្កើនគុណភាពអប់រំនៅកម្ពុជា?
នៅក្នុងថ្ងៃទិវាគ្រូបង្រៀន ៥តុលា ឆ្នាំ ២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ប្រាក់ខែគ្រូបង្រៀនត្រូវបានដំឡើងជិត៣ដង។ តែអ្នកឃ្លាំមើលសង្គមមួយចំនួនយល់ឃើញថា ប្រាក់ខែគ្រូបច្ចុប្បន្ននេះនៅមិនទាន់គ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃនៅឡើយទេ។ ការណ៍នេះបានធ្វើឲ្យគ្រូខ្លះបង្ខំចិត្តឆ្លៀតធ្វើការក្រៅម៉ោងដែលនេះបណ្តាលឲ្យប៉ះពាល់ដល់ការងារអាជីពជាគ្រូបង្រៀនរបស់ពួកគាត់។ ចំណែកអ្នកវិភាគនយោបាយកត់សម្គាល់ឃើញពីអំពើពុករលួយនៅក្នុងវិស័យអប់រំដែលជាឆ្អឹងទទឹង ក ក្នុងការអភិវឌ្ឍវិស័យមួយនេះឲ្យមានគុណភាព និងស្តង់ដារអន្តរជាតិ។
rfi.my
October 5, 2026 at 9:55 AM
ហ៊្វីជីទាមទារ​ការ​គាំទ្រ​អន្តរកាលថាមពល ដ៏​យុត្តិធម៌ ដល់​ក្រុមប្រទេស​​ងាយរងគ្រោះអាកាសធាតុ
ហ៊្វីជីទាមទារ​ការ​គាំទ្រ​អន្តរកាលថាមពល ដ៏​យុត្តិធម៌ ដល់​ក្រុមប្រទេស​​ងាយរងគ្រោះអាកាសធាតុ
នៅថ្ងៃ​ចន្ទទី ៥​តុលា​នេះ កោះ​ហ្វ៊ីជី បាន​អំពាវនាវ​ឱ្យ​ក្រុមប្រទេស​ជឿន​លឿន ជួយ​គាំទ្រ​ដំណើរ​ឆ្លង​អន្តរកាលថាមពល និង​ជំនួយ​ហិរញ្ញវត្ថុ​ដ៏​យុត្តិធម៌ ដល់​ក្រុមប្រទេស​ដែល​ប៉ះពាល់​និង​ងាយ​រងគ្រោះ​ខ្លាំង​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ។ សម្រែក​របស់​ហ្វ៊ីជី​ធ្វើ​ឡើង​ក្នុងជំនួប​ត្រៀម​បើក​សន្និសីទអាកាសធាតុ​អន្តរជាតិ COP៣១ ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅក្រុង​ទូវ៉ាលូ ពី ថ្ងៃទី ៥ដល់​ថ្ងៃទី​៨តុលា២០២៦។
rfi.my
October 5, 2026 at 9:41 AM
កម្ពុជាចាប់ខ្លួនជនសង្ស័យជិត៦០០នាក់ដែលមានជនជាតិថៃជាមេខ្លោងល្បែងភ្នាល់អនឡាញ
កម្ពុជាចាប់ខ្លួនជនសង្ស័យជិត៦០០នាក់ដែលមានជនជាតិថៃជាមេខ្លោងល្បែងភ្នាល់អនឡាញ
នៅថ្ងៃទី៤ ខែតុលា ឆ្នាំ​២០២៦ សមត្ថកិច្ចកម្ពុជា បានបើក​ប្រតិបត្តិការបង្ក្រាបបទល្មើសល្បែងភ្នាល់តាមអនឡាញមួយកន្លែងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនថៃ ជាទីដែលមានជនជាតិថៃជាមេខ្លោង ដោយចាប់ខ្លួនជនសង្ស័យជិត៦០០នាក់។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។ ចំណាត់ការនេះធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្អាក «ហ្គេមភ្នាល់អនឡាញ» នៅគ្រប់កាស៊ីណូ ដែលបានចូលជាធរមានចាប់ពីខែតុលា ឆ្នាំ២០២៦ តទៅ។
rfi.my
October 5, 2026 at 6:34 AM
សិង្ហបុរីរឹបអូសប្រាក់ ៣០លានដុល្លារពីការលក់អគារដែលជាប់ពាក់ព័ន្ធនឹង លោក ចេន ហ្ស៊ី
សិង្ហបុរីរឹបអូសប្រាក់ ៣០លានដុល្លារពីការលក់អគារដែលជាប់ពាក់ព័ន្ធនឹង លោក ចេន ហ្ស៊ី
អាជ្ញាធរសិង្ហបុរីបានរឹបអូសប្រាក់ចំនួន ៣៩លានដុល្លារសិង្ហបុរី ស្មើនឹង៣០លានដុល្លារអាមេរិក ដែលបានមកពីការលក់អគារពាណិជ្ជកម្មមួយនៅសិង្ហបុរី ដែលត្រូវបានរកឃើញថា មានការជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុន និងបុគ្គលដែលមានទំនាក់ទំនងនឹងក្រុមហ៊ុនព្រីនស៍គ្រុបរបស់មេខ្លោងឆបោកអនឡាញ ចេន ហ្ស៊ី។ នេះជាលើកទី២ ដែលសិង្ហបុរីបរឹបអូសទ្រព្យសម្បត្តិរបស់អតីតឧកញ៉ាខ្មែរ​ដើមកំណើតចិនរូបនេះ។ ទ្រព្យសម្បត្តិរបស់អតីតទីប្រឹក្សាមេដឹកនាំកំពូលៗរបស់កម្ពុជារូបនេះ ក៏ត្រូវបានសិង្ហបុរីរឹបអូសម្តងរួចហើយ កាលពីពេលកន្លងទៅ ដែលមានតម្លៃទឹកប្រាក់ចំនួនជាង ១១៥ លានដុល្លារអាមេរិក រួមទាំងរថយន្តទំនើបៗ និងស្រាថ្លៃៗ។ 
rfi.my
October 5, 2026 at 4:46 AM
មន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបដិសេធការចោទប្រកាន់មន្ត្រីបើកដៃឱ្យឈ្មួញកាប់ឈើនៅព្រៃឡង់
មន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបដិសេធការចោទប្រកាន់មន្ត្រីបើកដៃឱ្យឈ្មួញកាប់ឈើនៅព្រៃឡង់
ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបានបដិសេធការផ្សព្វផ្សាយព័ត៌មាន​ដែលថា ប្រធានស្នាក់ការរងស្តង់ លោក ស្រី រតនា បានបើកដៃឱ្យឈ្មួញចូលកាប់ និងអារឈើក្នុងដែនជម្រកសត្វព្រៃព្រៃឡង់។ ការបញ្ជាក់យ៉ាងដូចនេះរបស់មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង គឺបន្ទាប់ពីមន្ទីរបរិស្ថាន​បានអញ្ជើញលោក ស្រី រតនា មកបំភ្លឺជុំវិញការចុះផ្សាយតាមបណ្តាញសង្គម។ 
rfi.my
October 5, 2026 at 4:46 AM
វិទ្យាល័យបារាំងជាង៥០០ បន្តបិទទ្វារ ខណៈអ៊ីរ៉ង់ថ្កោលទោសបារាំង ចំពោះការបង្រ្កាបដ៏ហិង្សាលើយុវបាតុករ
វិទ្យាល័យបារាំងជាង៥០០ បន្តបិទទ្វារ ខណៈអ៊ីរ៉ង់ថ្កោលទោសបារាំង ចំពោះការបង្រ្កាបដ៏ហិង្សាលើយុវបាតុករ
វិទ្យាល័យចំនួនប្រមាណ៥០០ បន្តបិទទ្វារមួយផ្នែក ឬ ទាំងស្រុង នៅថ្ងៃចន្ទ ទី៥ តុលា ចំទិវាគ្រូបង្រៀនពិភពលោក ក្រោមហេតុផលសន្តិសុខ។ នៅក្នុងចំណោមនោះ គ្រឹះស្ថានសិក្សាមួយចំនួន ត្រូវដុតបំផ្លាញ ឬបិទខ្ទប់ ដោយចលនាមហាបាតុកម្មហិង្សារបស់សិស្ស និងយុវសិស្ស ដែលរីករាលដាល ស្ទើរពេញប្រទេស។ ចំណែក អ៊ីរ៉ង់បានចេញមុខថ្កោលទោសបារាំង ចំពោះការបង្រ្កាបហិង្សា លើិក្រុមបាតុករ និងបានប្រាប់រដ្ឋាភិបាលក្រុងប៉ារីសឲ្យគោរពសិទ្ធ និងសេរីភាពរបស់ប្រជាជន។
rfi.my
October 4, 2026 at 5:35 PM
កូរ៉េខាងជើង ​បាញ់មីស៊ីល​រយៈឆ្ងាយ​ ​ដោយ​ប្រើ​បញ្ញាសិប្បនិម្មិត
កូរ៉េខាងជើង ​បាញ់មីស៊ីល​រយៈឆ្ងាយ​ ​ដោយ​ប្រើ​បញ្ញាសិប្បនិម្មិត
ប្រមុខដឹកនាំរបបផ្តាច់ការ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន និងកូន​ស្រី​ច្បង បានធ្វើជា​អធិបតីភាព ​ក្នុងការ​បាញ់​សាកល្បង​មីស៊ីល​រយៈឆ្ងាយ​ ថ្មី​បន្ថែមទៀត នៅ​ចុង​សប្តាហ៍​នេះ។ ដោយ​មាន​ជំនួយ​ពីប្រព័ន្ធ​​បញ្ញាសិប្បនិម្មិត (AI)  រដ្ឋអំណាច​ព្យុងយ៉ាង ​អាច​បាញ់មីស៊ីល​រយៈឆ្ងាយ​ បានកាន់តែ​ខ្ពស់ និង​កាន់តែ​ឆ្ងាយ​ តែ​ក៏​អាច​កែប្រែឲ្យ​ហោះទាប​ ដើម្បី​គេចចេញ​​អំពីការ​ស្ទាក់បាញ់​របស់​​ប្រព័ន្ធ​ខែល​ការពារ​។ ​
rfi.my
October 4, 2026 at 4:01 PM
កម្មវិធីព័ត៌មានប្រចាំថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០២៦
កម្មវិធីព័ត៌មានប្រចាំថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០២៦
rfi.my
October 4, 2026 at 12:27 PM
អធិការបតីអាល្លឺម៉ង់ទៅអ៊ុយក្រែន ដើម្បីពន្លឿនការចុះកិច្ចព្រមព្រៀងយោធា ខណៈរុស្ស៊ីកំពុងសម្រុកវាយប្រហារក្រុងកៀវ
អធិការបតីអាល្លឺម៉ង់ទៅអ៊ុយក្រែន ដើម្បីពន្លឿនការចុះកិច្ចព្រមព្រៀងយោធា ខណៈរុស្ស៊ីកំពុងសម្រុកវាយប្រហារក្រុងកៀវ
អធិការបតីអាល្លឺម៉ង់ បានអញ្ជើញទៅដល់រដ្ឋធានីកៀវ នៅថ្ងៃអាទិត្យ ទី៤ តុលា ចំពេលដែលរុស្ស៊ីកំពុងបើកការវាយប្រហារយ៉ាងសន្ធឹកលើអ៊ុយក្រែន។ កម្មវត្ថុនៃដំណើរទស្សនកិច្ចដោយស្ងាត់ៗរបស់អធិការបតីអាល្លឺម៉ង់ គឺដើម្បីពន្លឿនការចុះកិច្ចព្រមព្រៀង ផ្តល់ជំនួយឲ្យរដ្ឋាភិបាលក្រុងកៀវ ក្នុងទំហំប្រាក់ជាង១ពាន់លានអ៊ឺរ៉ូ ត្រៀមទប់ទល់នឹងកងទ័ពរុស្ស៊ី។
rfi.my
October 4, 2026 at 11:47 AM
រដ្ឋអាជ្ញាបារាំង ចោទប្រកាន់​​ជន​​សង្ស័យ​ ៥ នាក់​ ​ពីបទ​ជួយ​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ដល់​ក្រុម​​ហាម៉ាស
រដ្ឋអាជ្ញាបារាំង ចោទប្រកាន់​​ជន​​សង្ស័យ​ ៥ នាក់​ ​ពីបទ​ជួយ​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ដល់​ក្រុម​​ហាម៉ាស
នៅប្រទេស​បារាំង រដ្ឋអាជ្ញា​ប្រឆាំង​អំពើ​ភេរវកម្ម បាន​ចេញដីកាដាក់​ជន​ជាប់​សង្ស័យ​ ចំនួន ៥ នាក់ ​ឲ្យ​ឋិត​ក្រោម​ការ​ជំនុំជម្រះ​តាម​​ផ្លូវ​តុលា​ការ។ ​ការ​សម្រេច​យ៉ាងដូច្នេះ​​ បន្ទាប់ពី​ ស្ថាប័ន​អយ្យការ​​​ រកឃើញ​​​ភស្តុតាង​គ្រប់គ្រាន់ ដែល​បញ្ជាក់ថា ពួក​គេ​ទាំង​នោះ បានកៀងគរ​ប្រមូល​ប្រាក់នៅស្រុកបារាំង​ ដើម្បី​ជួយ​ផ្គត់ផ្គង់​ក្រុម​ភេរវជន​ហាម៉ាស នៅ​តំបន់​ហ្កា​។
rfi.my
October 4, 2026 at 11:47 AM
ឧកញ៉ា តែ តាំងប៉៖ ការបង្កើតច្រកចេញចូលតែមួយជាឱកាសឲ្យ SME នាំចេញផលិតផលខ្មែរទៅបរទេស
ឧកញ៉ា តែ តាំងប៉៖ ការបង្កើតច្រកចេញចូលតែមួយជាឱកាសឲ្យ SME នាំចេញផលិតផលខ្មែរទៅបរទេស
នៅថ្ងៃអាទិត្យទី៤តុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានទៅពិនិត្យវឌ្ឍនភាពនៃការបង្កើតអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME)។ អង្គភាពមួយនេះនឹងក្លាយជាច្រកចេញចូលតែមួយ សម្រាប់ការស្នើចុះបញ្ជី ឬការបន្តអាជ្ញាបណ្ណរបស់សហគ្រាសធុនតូច និងមធ្យម។ បើតាមលោក ហ៊ុន ម៉ាណែត អង្គភាពថ្មី​នេះនឹងជួយកាត់បន្ថយភាពស្មុគស្មាញ ពេលវេលា និងការចំណាយនានាសម្រាប់សហគ្រាសធុនតូច និងមធ្យមដែលធ្លាប់កើតមានឡើង។ ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាយល់ថា អង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យមនឹងបើកឱកាសឲ្យពាណិជ្ជករខ្មែរបង្កើតផលិតផលផ្គង់ផ្គង់ក្នុងស្រុក និងនាំចេញទៅបរទេសបានងាយស្រួល។
rfi.my
October 4, 2026 at 10:26 AM
ក្រសួងអប់រំប្រារព្ធទិវាគ្រូបង្រៀន ៥តុលា ដើម្បីបង្ហាញការយកចិត្តទុកដាក់លើគ្រូបង្រៀន
ក្រសួងអប់រំប្រារព្ធទិវាគ្រូបង្រៀន ៥តុលា ដើម្បីបង្ហាញការយកចិត្តទុកដាក់លើគ្រូបង្រៀន
នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រារព្ធទិវាគ្រូបង្រៀនអន្តរជាតិ ក្រោមប្រធានបទ៖ «គ្រូបង្រៀន ជាសសរស្តមនៃគរុកោសល្យទំនើបដើម្បីកសាងធនធានមនុស្សសតវត្សរ៍ទី២១»។ ចំពោះក្រសួងអប់រំ ប្រធានបទនេះបានឆ្លុះបញ្ចាំងអំពីតួនាទីស្នូលរបស់គ្រូបង្រៀននៅក្នុងការផ្តល់ចំណេះដឹងគ្រប់ជ្រុងជ្រោយដល់យុវជនដើម្បីឆ្លើយតបនឹងបរិបទពិភពលោកដែលកំពុងប្រែប្រួលឥតឈប់ឈរ។
rfi.my
October 4, 2026 at 10:00 AM
អ្នកភូមិកោះមាសប្រារព្ធទិវាសិទ្ធិលំនៅឋានអន្តរជាតិ ដើម្បីការពារសិទ្ធិដីធ្លី
អ្នកភូមិកោះមាសប្រារព្ធទិវាសិទ្ធិលំនៅឋានអន្តរជាតិ ដើម្បីការពារសិទ្ធិដីធ្លី
ពលរដ្ឋនៅកោះមាសដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន ឃុន សៀ បានជួបជុំគ្នាប្រារព្ធទិវាសិទ្ធិលំនៅឋានអន្តរជាតិ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦នេះ ដើម្បីស្នើឲ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនការ​ផ្តល់បណ្ណកម្ម​សិទ្ធិដីធ្លីលើ​ដីទំនាស់ដែលមានទំហំជាង ១០០ហិកតា។​ គួរជម្រាបជូនថា ​​ ពលរដ្ឋនៅកោះមាសធ្លាប់​​ចេញតវ៉ាជាហូរហែ តាមរយៈការដាក់ញត្តិទៅដាក់តាមស្ថាប័នរដ្ឋ និងគេហដ្ឋានរបស់អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន​ សែន នៅក្រុងតាខ្មៅ ខេត្តកណ្តាលជាដើម តែ​​វិវាទ​ដីធ្លីនេះនៅមិនបានដំណោះស្រាយ។
rfi.my
October 4, 2026 at 6:39 AM
Asia Times៖ ជំនួយសន្តិសុខរបស់ជប៉ុនជាសញ្ញាប្រាប់ថារដ្ឋាភិបាលកម្ពុជាមិនមែនពឹងតែជំនួយពីចិន
Asia Times៖ ជំនួយសន្តិសុខរបស់ជប៉ុនជាសញ្ញាប្រាប់ថារដ្ឋាភិបាលកម្ពុជាមិនមែនពឹងតែជំនួយពីចិន
កញ្ចប់ជំនួយសន្តិសុខរបស់ជប៉ុនជាសញ្ញាបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាមានដៃគូចម្រុះ មិនមែនពឹងពាក់ទាំងស្រុងតែលើជំនួយចិនឡើយ។ នេះបើតាមការចុះផ្សាយនៃអត្ថបទទស្សនៈមួយក្នុងកាសែត Asia Timesនាថ្ងៃទី៣តុលា។ បើតាម Asia Times ការទទួលបានកញ្ចប់ជំនួយសន្តិសុខរបស់ជប៉ុន និងការផ្តល់សច្ចាប័នដល់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិវិធីសមុទ្រ ជាការបញ្ជាក់បានថា រដ្ឋាភិបាលកម្ពុជាកំពុងធ្វើឲ្យគោលនយោបាយការទូតរបស់ខ្លួនមានភាពទូលាយជាងមុន។
rfi.my
October 4, 2026 at 6:12 AM
មន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបដិសេធការចោទប្រកាន់មន្ត្រីបើកដៃឱ្យឈ្មួញកាប់ឈើនៅព្រៃឡង់
មន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបដិសេធការចោទប្រកាន់មន្ត្រីបើកដៃឱ្យឈ្មួញកាប់ឈើនៅព្រៃឡង់
ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបានបដិសេធការផ្សព្វផ្សាយព័ត៌មាន​ដែលថា ប្រធានស្នាក់ការរងស្តង់ លោក ស្រី រតនា បានបើកដៃឱ្យឈ្មួញចូលកាប់ និងអារឈើក្នុងដែនជម្រកសត្វព្រៃព្រៃឡង់។ ការបញ្ជាក់យ៉ាងដូចនេះរបស់មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង គឺបន្ទាប់ពីមន្ទីរបរិស្ថាន​បានអញ្ជើញលោក ស្រី រតនា មកបំភ្លឺជុំវិញការចុះផ្សាយតាមបណ្តាញសង្គម។ 
rfi.my
October 4, 2026 at 5:32 AM
អង្គការក្រៅរដ្ឋាភិបាល ថាការបាត់ខ្លួនសកម្មជនប្រឆាំងឡាវម្នាក់ នៅប្រទេសថៃ ជាករណីគាបសង្កត់អ្នកប្រឆាំង
អង្គការក្រៅរដ្ឋាភិបាល ថាការបាត់ខ្លួនសកម្មជនប្រឆាំងឡាវម្នាក់ នៅប្រទេសថៃ ជាករណីគាបសង្កត់អ្នកប្រឆាំង
នៅថៃ សកម្មជនជនជាតិឡាវម្នាក់បានបាត់ខ្លួននៅខេត្ត សាមុតសាខន ក្បែរទីក្រុងបាងកក។ ការបាត់ខ្លួនដ៏អាថ៌កំបាំងរបស់សកម្មជនរូបនេះ កំពុងបង្កក្តីព្រួយបារម្ភ នៅក្នុងចំណោមអង្គការក្រៅរដ្ឋាភិបាល។ អង្គការការពារសិទ្ធិមនុស្សសង្ស័យថា នេះ​ជា​ករណី​មួយ​ទៀត​ នៃ​ករណី​គាប​សង្កត់ និងបំបិទសំឡេងសកម្មជនប្រឆាំងក្រៅប្រទេស ​នៅ​អាស៊ីអាគ្នេយ៍ និងបានរាយការណ៍ ទៅប៉ូលីសមូលដ្ឋាន ដើម្បីស៊ើបអង្កេត និងស្វែងរកអ្នកបាត់ខ្លួន ។
rfi.my
October 3, 2026 at 6:09 PM
ចិននិងឡាវសម្ពោធ​​មូលដ្ឋាន​ទ័ព​អាកាស​​នៅ​ភាគ​ខាងជើងក្រុង​វៀងចន្ទន៍
ចិននិងឡាវសម្ពោធ​​មូលដ្ឋាន​ទ័ព​អាកាស​​នៅ​ភាគ​ខាងជើងក្រុង​វៀងចន្ទន៍
ចិន​ និង​ឡាវ ទើប​តែ​សម្ពោធ​​មូលដ្ឋាន​ទ័ព​អាកាស​ថ្មី​មួយ នៅ​ភាគ​ខាងជើងក្រុង​វៀងចន្ទន៍ ដែល​អនុញ្ញាតឲ្យ​ប្រទេសកុម្មុយនិស្តទាំង២​ ​ប្រើប្រាស់រួម​គ្នា។ ​នេះ​ជា​មូលដ្ឋាន​ទ័ព​អាកាស​ទី​១​របស់រដ្ឋអំណាច​​ចិន នៅ​ក្រៅប្រទេស​។​ តែទោះម្តេចក្តី ព្រលានយន្តហោះយោធា​ថ្មីនេះ ទំនងជា​អាច​នឹងជួយ​ ឡាវ ឲ្យ​​ចេញពី​ភាព​ឯកា​ខ្លះដែរ។​
rfi.my
October 3, 2026 at 5:15 PM
កម្មវិធីព័ត៌មានប្រចាំថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២៦
កម្មវិធីព័ត៌មានប្រចាំថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២៦
rfi.my
October 3, 2026 at 12:32 PM
រុស្ស៊ីសម្រុកវាយប្រហារដ្រូនកម្ទេចស្ពានសំខាន់ៗ ដែលជាច្រកចេញចូលដ៏ចាំបាច់របស់រដ្ឋធានីកៀវ
រុស្ស៊ីសម្រុកវាយប្រហារដ្រូនកម្ទេចស្ពានសំខាន់ៗ ដែលជាច្រកចេញចូលដ៏ចាំបាច់របស់រដ្ឋធានីកៀវ
នៅថ្ងៃសៅរ៍ ទី៣ តុលា រុស្ស៊ីបានបើកការវាយប្រហារដ្រូនបន្ថែម​ទៀត សំដៅកម្ទេចស្ពានដ៏ធំនៅភាគខាងជើងទីក្រុង​កៀវ ដែលជាច្រកចេញចូលដ៍សំខាន់របស់រដ្ឋធានី។ ភ្លាមៗក្រោយពីការវាយប្រហារនេះ ចៅហ្វាយក្រុងកៀវ បានប្រកាសបិទចរាចរណ៍ឆ្លងកាត់ស្ពាននេះ ជាបណ្តោះអាសន្ន ដែលបានបង្កឲ្យកកស្ទះចរាចរណ៍ពេញទីក្រុង។ ទន្ទឹមនឹងការសម្រុកវាយប្រហារអ៊ុយក្រែន​ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានអំពាវនាវឲ្យមន្រ្តីការទូតបរទេសទាំងអស់ ចាកចេញពីទីក្រុងកៀវ។
rfi.my
October 3, 2026 at 12:05 PM
ចិន​​ស៊ើបអង្កេត​ទំនិញអឺរ៉ុប​ផ្ទុក​សារធាតុ​គីមីនិង​លក់​បង្ខូច​តម្លៃ​ មុន​ស្នងការពាណិជ្ជកម្ម​អឺរ៉ុប​ទៅចិន
ចិន​​ស៊ើបអង្កេត​ទំនិញអឺរ៉ុប​ផ្ទុក​សារធាតុ​គីមីនិង​លក់​បង្ខូច​តម្លៃ​ មុន​ស្នងការពាណិជ្ជកម្ម​អឺរ៉ុប​ទៅចិន
មហាយក្សចិន និង​សហភាព​អឺរ៉ុប មើលមុខ​គ្នា​មិនចំ​ជា​ច្រើន​ខែ​មកហើយ ជុំវិញ​សំណុំ​រឿង​ពាណិជ្ជកម្ម។ នៅពេល​នេះទៀត​ រដ្ឋអំណាច​ក្រុង​ប៉េកាំង​ ​បា​នប្រកាស​បើក​ការ​ស៊ើប​អង្កេត​ និង​ត្រួតពិនិត្យ​ទំនិញនាំ​ចូល​ពី​អឺរ៉ុប ​ ដែលអាច​​មាន​ផ្ទុក​សារគីមីហាមឃាត់ និង​ដែល​អាច​លក់​បង្ខូច​តម្លៃទីផ្សារ។ ការប្រកាស​យ៉ាងដូច្នេះ ​ជា​ចេតនា​បង្កភាព​ល្អក់កករបន្ថែម មុន​ដំណើរទស្សនកិច្ច​របស់​ស្នងការពាណិជ្ជកម្ម​សហភាពអឺរ៉ុប ទៅ​ស្រុក​ចិន។​
rfi.my
October 3, 2026 at 10:58 AM