#ដល់ចាស់
ស្ត្រីទើបសម្រាលកូនប្រឈមផ្នែកសុខភាព ដោយសារសង្រ្គាមឈ្លានពានរបស់ថៃ
ស្ត្រីទើបសម្រាលកូនប្រឈមផ្នែកសុខភាព ដោយសារសង្រ្គាមឈ្លានពានរបស់ថៃ
នៅតាមបណ្តាជំរំជនភៀសសឹក មានប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី និងក្រុមជនងាយរងគ្រោះ ដែលបានភៀសខ្លួន ចោលផ្ទះសម្បែង ដោយសារតែបារម្ភពីសុវត្ថិភាពអាយុជីវិត។ មានស្ត្រីទើបសម្រាលកូនមួយចំនួន ត្រូវធ្វើដំណើរផ្លូវឆ្ងាយភៀសមកជំរំភ្លាមៗ ទាំងដែលសុខភាពមិនទាន់រឹងមាំ។ ស្ត្រីទើបសម្រាលកូនមួយចំនួនបានដង្ហោយរកជំនួយ ដើម្បីជួយដល់កូនដែលទើបចាប់កំណើតរបស់ពួកគេ។ ពីជំរំភៀសសឹកក្នុងខេត្តសៀមរាប យើងមានសេចក្តីរាយការណ៍ខ្លីរបស់ ជួប នរក្សា៖
rfi.my
December 13, 2025 at 9:11 AM
ប៉ាគីស្ថានពិចារណា​ឲ្យ​​ធ្វើការត្រឹម​ ៤ ថ្ងៃដើម្បី​បន្ថយការប្រើប្រាស់​ប្រេងឥន្ធនៈ
ប៉ាគីស្ថានពិចារណា​ឲ្យ​​ធ្វើការត្រឹម​ ៤ ថ្ងៃដើម្បី​បន្ថយការប្រើប្រាស់​ប្រេងឥន្ធនៈ
ប៉ាគីស្ថានជាប្រទេស​នាំចូល​ប្រេង​ដ៏សំខាន់​ពីតំបន់​​មជ្ឈិមបូព៌ា។ តែ​ការបិទខ្ទប់​ច្រកសមុទ្រអកមូស្ស​ពីសំណាក់​អ៊ីរ៉ង់ បានប៉ះពាល់​ជាខ្លាំងដល់​ប្រភព​ថាមពល​​ប៉ាគីស្ថាន។​ ម្ល៉ោះ​ហើយ ទើប​រដ្ឋាភិបាល​ប៉ាគីស្ថានកំពុងតែ​ពិចារណា​ឲ្យ​មន្ត្រីរដ្ឋការ​និងប្រជាជនទូទៅ ​ធ្វើការត្រឹម​តែ៤ ថ្ងៃក្នុង​១​សប្តាហ៍ដើម្បី​​​បន្ថយការប្រើប្រាស់​ប្រេងឥន្ធនៈ​។ នេះជា​វិធានការចាស់ តែ​ទំនង​អាច​ត្រូវ​អនុវត្តជាថ្មី។
rfi.my
September 20, 2026 at 2:32 PM
ក្រសួងការបរទេស៖ កម្ពុជាកំពុងស្នើឲ្យឥណ្ឌូណេស៊ីពន្លឿននីតិវិធីនាំពលរដ្ឋខ្លួនជិត ៥០០នាក់ចេញពីកម្ពុជា
ក្រសួងការបរទេស៖ កម្ពុជាកំពុងស្នើឲ្យឥណ្ឌូណេស៊ីពន្លឿននីតិវិធីនាំពលរដ្ឋខ្លួនជិត ៥០០នាក់ចេញពីកម្ពុជា
ពលរដ្ឋឥណ្ឌូណេស៊ីយ៉ាងហោច ៤៧៥នាក់កំពុងអំពាវនាវដល់ស្ថានទូតឥណ្ឌូណេស៊ីនៅទីក្រុងភ្នំពេញ និងរដ្ឋាភិបាលទីក្រុងហ្សាកាតាឱ្យជួយសម្រួលដល់ការវិលត្រឡប់របស់ពួកគេទៅមាតុភូមិវិញ បន្ទាប់ពីពួកគេត្រូវបានសមត្ថកិច្ចកម្ពុជាឃាត់ខ្លួន ដោយសារជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញ។ បើតាមការចុះផ្សាយរបស់កាសែតម៉ាឡេស៊ី The Star នៅថ្ងៃទី៤កញ្ញា ពលរដ្ឋឥណ្ឌូណេស៊ីជិត ៥០០នាក់នោះ កំពុងត្រូវបានឃុំខ្លួនព្រលានយន្តហោះចាស់ពោធិ៍ចិនតុង។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ចាន់ រតនា បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានយកចិត្តដាក់ខ្លាំងលើរឿងនេ ដោយបាន​ស្នើឲ្យស្ថានទូតឥណ្ឌូណេស៊ីនៅទីក្រុងភ្នំពេញពិនិត្យ​​លើរឿងនេះ។ ទន្ទឹមនេះ និងបើតាមលោក ចាន់ រតនា ស្ថានទូតខ្មែរនៅទីក្រុងហ្សាកាតាក៏ខ្នះខ្នែងស្នើឲ្យភាគីឥណ្ឌូណេស៊ីពន្លឿននីតិវិធីយកពលរដ្ឋរបស់ខ្លួនទៅកាន់ប្រទេសរបស់ខ្លួនវិញដែរ៕
rfi.my
September 5, 2026 at 7:02 AM
បក្សកម្លាំង​ជាតិស្នើសុំឱ្យរដ្ឋ​សភា​​​ផ្អាក​អនុម័ត​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់
បក្សកម្លាំង​ជាតិស្នើសុំឱ្យរដ្ឋ​សភា​​​ផ្អាក​អនុម័ត​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់
នៅថ្ងៃ​សុក្រទី២១​ ខែ​សីហា​ ឆ្នាំ​២០២៦នេះ គណ​បក្សកម្លាំង​ជាតិបាន​ស្នើសុំ​​ឱ្យ​រដ្ឋ​សភា​កម្ពុជា​ពិចារណា​ សើ​រើ​សេចក្តី​ព្រាង​ធ្វើ​វិសោធនកម្មច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ឡើង​វិញ ក្នុងហេតុផល​ថា​ ច្បាប់​ថ្មី​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តម្លាភាព ​​និង​​ដំណើរការ​វិមជ្ឈការនៅកម្ពុជា។ ចំពោះ​គណបក្ស​ក្រៅរដ្ឋាភិបាល​មួយ​នេះ ​​ព្រឹទ្ធសភា និង​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ ​ត្រូវ​ផ្អាក​អនុម័ត​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់នេះ​ ដោយរក្សា​ទុក​ច្បាប់​ចាស់​ឱ្យ​នៅ​ដដែល​។​ 
www.rfi.fr
August 21, 2026 at 10:49 AM
រុស្ស៊ី ៖ អ្នកនយោបាយប្រឆាំងជើងចាស់ម្នាក់ថា លោក ពូទីន កំពុងដឹកនាំប្រទេសទៅរកក្តីអន្តរាយ
រុស្ស៊ី ៖ អ្នកនយោបាយប្រឆាំងជើងចាស់ម្នាក់ថា លោក ពូទីន កំពុងដឹកនាំប្រទេសទៅរកក្តីអន្តរាយ
អ្នកនយោបាយប្រឆាំងដ៏កម្រមួយរូបក្នុងប្រទេសរុស្ស៊ី លោក Boris Nadejdine បានថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅថ្ងៃ ទី ១៦ ខែ កក្កដា ថា នយោបាយដឹកនាំរបស់ លោក វ៉្លាឌីមៀរ ពូទីន កំពុងអូសទាញប្រទេស ឲ្យធ្លាក់ទៅក្នុងក្តីវិនាសអន្តរាយ ។ ឈរឈ្មោះជាបេក្ខជន ក្នុងការបោះឆ្នោតសភារុស្ស៊ី នៅខែកញ្ញា ឆ្នាំ ២០២៦ ខាងមុខ អ្នកនយោបាយជើងចាស់់រូបនេះ ដែលមិនខ្លាចនិយាយរិះគន់លោក ពូទីន ដោយចំៗ កំពុងរងការធ្វើទុក្ខបុកម្នេញដោយប្រព័ន្ធតុលាការ ដែលនឹងអាចរំខានដល់យុទ្ធនាការឃោសនាបោះឆ្នោត របស់លោក ។
rfi.my
July 17, 2026 at 8:37 AM
គណបក្ស​ក្រៅ​រដ្ឋាភិ​បាល​បន្ត​ទាម​ទារ​រក​យុត្តិ​ធម៌​ឱ្យ​អ្នកស្លាប់​ក្នុង​ហេតុ​ការណ៍​គប់​គ្រាប់​បែក​ដៃ​ឆ្នាំ​ ១៩៩៧
គណបក្ស​ក្រៅ​រដ្ឋាភិ​បាល​បន្ត​ទាម​ទារ​រក​យុត្តិ​ធម៌​ឱ្យ​អ្នកស្លាប់​ក្នុង​ហេតុ​ការណ៍​គប់​គ្រាប់​បែក​ដៃ​ឆ្នាំ​ ១៩៩៧
៣០​មីនា​ ១៩៩៧ ​​- ៣០មីនា​ ២០២៦​ គឺជា​រយៈ​ពេល​ ២៩​ឆ្នាំនៃ​​ព្រឹត្តិការណ៍គប់គ្រាប់បែកដៃចំនួន៤គ្រាប់ នៅខាងមុខវិមានរដ្ឋសភាចាស់ចូលទៅក្នុងហ្វូងបាតុករ ទាមទារឱ្យ​មាន​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌ ​ដែលដឹកនាំដោយលោក សម រង្ស៊ី។​ ដូចរៀង​​រាល់​ឆ្នាំ​ដែរ​ នៅ​ថ្ងៃ​ទី​៣០​ មីនា​ ឆ្នាំ​២០២៦​នេះ​ គណបក្សក្រៅ​រដ្ឋាភិ​បាលមួយចំនួន រួមមាន គណបក្ស​ឆន្ទៈ​ខ្មែរ​ ​គណ​បក្ស​ភ្លើង​ទៀន និងគណបក្សកម្លាំងជាតិជាដើម បាន​ជួប​ជុំ​គ្នា​ប្រារព្ធ​ពិធី​បង្សុកូលនៅស្តូបជនរងគ្រោះ ស្ថិតនៅខាងមុខ​​អតីត​រដ្ឋសភា​ ​ដើម្បី​ឧទ្ទិសដល់​វិញ្ញាណ​ក្ខន្ធ​អ្នក ​ដែល​ស្លាប់​ក្នុង​ហេតុការណ៍ ដែលកើត​ឡើង​​​ជិត​ ៣០​ឆ្នាំ​​មក​នេះ។​
rfi.my
March 30, 2026 at 7:55 AM
ចំនួន​ពល​រដ្ឋជប៉ុន​​​ធ្លាក់​ចុះ​​ខ្លាំង ដល់​កំរិត​ឯតទគ្គកម្ម​ថ្មី
ចំនួន​ពល​រដ្ឋជប៉ុន​​​ធ្លាក់​ចុះ​​ខ្លាំង ដល់​កំរិត​ឯតទគ្គកម្ម​ថ្មី
ចំនួន​ប្រជាពលរដ្ឋ​​ជប៉ុន​នៅ​ឆ្នាំ​២០២៥ បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​មិន​ធ្លាប់​មានទេ ​គិត​តាំង​ពី​ប្រទេស​ផ្តើម​ធ្វើ​​កំណត់​ត្រា​​ជំរឿនប្រជាជន​មក។ លទ្ធផល​នៃ​ជំរឿននេះ​ ​បាន​បញ្ជាក់​ឱ្យ​ឃើញកាន់​តែ​ច្បាស់​​អំពី​​ស្ថានភាព​​ចាស់​ជរា​របស់​ប្រជាជន​ជប៉ុន ដែល​រដ្ឋាភិបាល​បាន​ចាត់​ទុក​ជា ស្ថាន​ភាពបន្ទាន់​។
rfi.my
August 10, 2025 at 4:22 PM
លោក ហ៊ុន ម៉ាណែត ថាផ្ទៃដីកម្ពុជាកើនឡើង តែអ្នកប្រឆាំងថា ជាសារបន្លប់ចិត្តរាស្រ្ត
លោក ហ៊ុន ម៉ាណែត ថាផ្ទៃដីកម្ពុជាកើនឡើង តែអ្នកប្រឆាំងថា ជាសារបន្លប់ចិត្តរាស្រ្ត
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី៣ឧសភា បានអះអាងថា ផ្ទៃដីកម្ពុជាកើនឡើងដល់ ១៨១ ៤៣៦គីឡូម៉ែត្រការ៉េ បើធៀបនឹងផ្ទៃក្រឡាចាស់ ១៨១ ០៣៥ គីឡូម៉ែត្រការ៉េ ដែលបារាំងបានវាស់វែង។ ក៏ប៉ុន្តែអ្នកនយោបាយប្រឆាំង រស់នៅក្រៅប្រទេសបានប្រតិកម្ម វាយតម្លៃថា ការបញ្ចេញតួលេខផ្ទៃក្រឡាថ្មីរបស់កម្ពុជា ពីសំណាក់ប្រមុខរដ្ឋាភិបាល គឺជាសារបន្លប់ចិត្តពលរដ្ឋឲ្យឈប់គិតពីបញ្ហាព្រំដែន។
rfi.my
May 4, 2025 at 9:27 AM
What happen to The Homie - ដល់ចាស់ on #spotify #instagram ? #thehomie #ដល់ចាស់
December 11, 2024 at 6:19 AM